Certificate contribution to AAP 01
- Nimith Art Space
- Apr 20, 2024
- 1 min read
Updated: Mar 25
សូមអបអរសាទរចំពោះសិស្សរបស់ ទីលាន និម្មិត ដែលបានបញ្ចប់ការសិក្សាសិល្បៈនៃការថតរូបជំនាន់ទី១ និងបានបង្កើតស្នាដៃសិល្បៈរបស់ខ្លួនដោយជោគជ័យ។
ពិធីអបអរសាទរនៃការបញ្ចប់នេះត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាបនិក ទីលាន និម្មិត លោកគ្រូ Remissa Mak នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមផ្តល់ជាកិត្តិយសរបស់ ឯកឧត្តម ខឹម ចន្ថា និង ស្ថាបនិករបស់ ទីលាន និម្មិត លោកគ្រូ ម៉ក់ រ៉េមីស្សា ដែលបានខិតខំប្រឹងប្រែងក្នុងការបង្កើតថ្នាក់នេះឡើង និងការតាំងចិត្តរបស់សិស្សទាំងអស់ដែលបានខិតខំ និងតាំងចិត្តបង្កើតស្នាដៃដោយជោគជ័យ។
ថ្នាក់សម្រាប់ជំនាន់ទី១ របស់ទីលាន និម្មិតត្រូវបានបញ្ចប់ ប៉ុន្តែ ទីលាន និម្មិត សង្ឃឹមថាសិល្បៈកររបស់យើងនៅតែបន្តបង្កើតស្នាដៃរបស់ខ្លួនបន្តទៀត។




Photos credit:
Nimith Art Space/ KENG Sotherng
Nimith Art Space/ YOU Bun Chan
Nimith Art Space/ SOEURN Sayorn Sonya
Comments