top of page

Cicadas and Ants by SOEURN Sayorn Sonya

  • Writer: Nimith Art Space
    Nimith Art Space
  • Apr 9
  • 1 min read

Updated: May 4

រៃ និង ស្រមោច


“រៃ និងស្រមោច” គឺជារឿងនិទានបែបអប់រំមួយ ដែលរៀបរាប់អំពីដំណើររឿងរបស់សត្វរៃ​​ និងស្រមោចដែលមាន ចរិត​លក្ខណៈ​ខុសដាច់ពីគ្នា និងដែលអាចយកមកប្រៀបធៀបទៅនឹងទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ 

សត្វរៃ គឺជាតួរអង្គដែលចូលចិត្តការសប្បាយរីករាយ ច្រៀងរាំ ផឹកស៊ី និងមិនខិតខំប្រឹងប្រែងរកស្បៀង បម្រុងទុក ពោល​​គឺរស់មួយថ្ងៃគិតមួយថ្ងៃ។ រីឯសត្វស្រមោចវិញ គឺជាតួរអង្គសត្វឧស្សាហ៍ព្យាយាមខិតខំស្វះស្វែងរកស្បៀងអាហារ ដើម្បីបម្រុងទុកក្នុងទីជំរកសម្រាប់ថ្ងៃអនាគត។

ស្នាដៃរូបថតទម្រង់សិល្បៈ “រៃ និងស្រមោច” បានបង្ហាញអំពី ខ្លួនទីពឹងខ្លួន ឱ្យតម្លៃទៅលើការតស៊ូឧស្សាហ៍ព្យាយាម ប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ស្របទៅតាមស្ថានភាពអំណោយផល ជាក់ស្តែងនៅក្នុង          សង្គម។ វាបានផ្តល់គំនិ​តដល់យើងថា ត្រូវចេះប្រើប្រាស់​ពេលវេលាឱ្យមានតម្លៃ ធ្វើរឿងដែលមានប្រយោជន៍ទៅដល់សង្គមទាំងមូល ដែលជាគំរូល្អសម្រាប់​អ្នកជំនាន់ក្រោយ៕


រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤

សឿន សាយ័ន្តសន្យា

 

Cicadas and Ants


The story of "cicadas and ants" is an educational tale that tells the story of cicadas and ants with different personalities and can be compared to daily living habits of human.

Cicadas are characters that like to have fun, sing, dance, drink, and do not try to find food, which means cicadas live day by day—that is, they live day in and day out. Ants, on the other hand, are characters who are diligent in finding food and carefully keeping in the shelter in order to reserve for their further use.

These artworks, under the title 'Cicadas and Ants,' show self-reliance, hard work, and the use of time in accordance with favourable circumstances in society. It gives viewers the idea of using our time wisely to do things that benefit society as a whole, setting a good example for the next generation.


Phnom Penh, April 15th, 2024

SOEURN Sayorn Sonya


ree

ree

ree

ree

ree

ree

ree

ree

ree

Comments


© 2035 by Nimith Art Space. Powered and secured by NAS 

bottom of page