Phone Family by KEO Kagnha
- Nimith Art Space
- Apr 9
- 1 min read
Updated: May 4
គ្រួសារទូរស័ព្ទ
ទូរស័ព្ទ បានក្លាយជាវត្ថុពិសេសមួយមិនអាចអត់បាន ប្រៀបដូចជាថ្នាំញៀនម្យ៉ាងដែលរដ្ឋសភា ក៏មិនអាចកំណត់ ច្បាប់ហាមប្រើប្រាស់បានដែរ។ ក្មួយៗរបស់ខ្ញុំ ចូលចិត្តសុំអង្វរ ឬធ្វើកិច្ចការងារណាមួយដើម្បីជាថ្នូរនឹងបានមើល ទូរស័ព្ទ «បើខ្ញុំធ្វើ សុំមើលទូរស័ព្ទ១០នាទី»។ ពេលខ្លះពួកគាត់ត្រូវរំពាត់ដោយសារលួចទូរស័ព្ទមើលក៏មាន។ ពេលបានមើលទូរស័ព្ទ ពួកគាត់ដូចជាដុំថ្ម ដែលគាស់មិនចេញ។
ខ្ញុំសង្កេតគ្រប់កាយវិការរបស់ពួកគាត់ និងបានមើលទៅក្រុមគ្រួសារផ្សេងៗមានទម្រង់ប្រហាក់ប្រហែលគ្នា ដែល សកម្មភាពខ្លះមើលទៅគួរអស់សំណើច។ ខ្ញុំក៏បានចងក្រងនូវអ្វីដែលបានឃើញ និងបានឮ យកមករៀបចំជាឈុតខ្លី អំពីសង្គមគ្រួសារ តាមរយៈការប្រើប្រាស់ទូរស័ព្ទនេះឡើង ដោយសូនរូបតុក្កតាពីដីឥដ្ឋ។ ក្នុងនោះមានកាយវិការខ្លះ បង្ហាញពីកុមារ និងខ្លះទៀតអំពីឪពុកម្តាយរបស់ពួកគេ។
កម្រងរូបភាពនេះ ឱ្យយើងអាចមើលឃើញថា ពេលវេលារបស់មនុស្សដែលអាចនៅជុំគ្នាមិនច្រើននោះទេ ដូច្នេះ យើងត្រូវប្រើប្រាស់វាដើម្បីឱ្យមានអត្ថន័យនិងខ្លឹមសារ ដោយគ្មានវិប្បដិសារីក្នុងជីវិត ជាជាងចំណាយលើរឿង ឥតប្រយោជន៍មួយចំនួន៕
រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
កែវ កញ្ញា
Phone Family
Smartphones have become an important part of life, but they should not become like a drug that the National Assembly needs to ban. My nephews constantly beg to use them or try to negotiate by offering to do things in exchange for phone time. They often say, “If I do this, I want to watch for 10 minutes.” Sometimes, they even get punished for sneaking or stealing the phone. While watching, they become so absorbed that they seem like stones, completely immovable.
I observed their activities while they used phones and noticed that other families displayed similar behaviours, some of which appeared quite ridiculous. I compiled what I saw and heard and recreated these scenes of families using phones by modelling them in clay. Each scene depicts activities involving parents and their children.
The artwork collection reflects the lack of quality time families spend together. Therefore, when opportunities arise to gather, it is important to use them meaningfully and without regret, rather than wasting time on trivial matters.
Phnom Penh, October 11th, 2024
KEO Kagnha








Comments