The Smoke by CHHOY Bun Sok Heng
- Nimith Art Space
- Apr 9
- 2 min read
អាហារផ្សែង
ការជក់ ឬការបង្ហុយផ្សែងបារី នៅតែពេញនិយមរបស់មហាជននៅក្នុងសង្គម នាពេលបច្ចុប្បន្ន ថ្វីបើវាធ្វើឱ្យអស់ទាំងលុយ ខូចសុខភាព ដែលយើងទាំងអស់គ្នាដឹងថា អាចបណ្ដាលឱ្យមានជំងឺប្រព័ន្ធផ្លូវដង្ហើម បេះដូង មហារីក និងមានជំងឺធ្ងន់ធ្ងរជាច្រើន ទាំងអ្នកជក់ផ្ទាល់ និងអ្នកស្រូបយកផ្សែងរបស់វា។ ការជក់បារីប្រៀបបីដូចអ្នកបានធ្វើអត្តឃាតខ្លួនឯងដោយមិនដឹងខ្លួន។
អាហារផ្សែង គឺរូបភាពបែបសិល្បៈ ដែលយកតួអង្គជាបារី ដែលបានច្នៃប្រឌិតឡើងជាទម្រង់រូបមនុស្ស បង្ហាញពីសកម្មភាព និងជីវិតរបស់បុគ្គលមួយចំនួនដែលសិល្បករបានចួប។ វិនាទីដំបូងដែលម្នាក់បានជក់ គឺពួកគេបានឈានជើងចូលមួយជំហានទៅ ក្នុងបន្ទាត់ក្រហមនៃទ្វារមរណៈ ហើយបាននាំមនុស្សនៅជុំវិញ ជាពិសេសមនុស្សជាទីស្រឡាញ់របស់ខ្លួនឱ្យអមដំណើរជាមួយពួកគេដែរ ទោះបីជាពួកគាត់មិនចង់ក៏ដោយចុះ។ អ្នកជក់មិនស្លាប់ភ្លាមៗនោះទេ តែបន្តិចម្តងៗ ជំងឺនានានឹងមករកពួកគេ ទោះបីពួកគេមានប្រាក់ដើម្បីព្យាបាល ក៏មិនអាចទិញសុខភាពល្អរបស់ខ្លួនមកវិញដែរ។
វាមិនទាន់ហួសពេលនៅឡើយទេ ដែលអ្នកជក់ចង់ផ្ដាច់បារី គឺមានវិធីសាស្ដ្រច្រើនណាស់ គឺត្រូវផ្លាស់ប្ដូរទម្លាប់ កាត់បន្ថយការជក់បន្តិចៗម្ដង នោះសុខភាពពួកគេល្អនឹងប្រសើរ ហើយមនុស្សជុំវិញខ្លួនរបស់យើង នឹងអបអរសាទរចំពោះជ័យជម្នះនេះ។ ប្រសិនបើមានអារម្មណ៍ស្មុគស្មាញ ភាពតានតឹង អារម្មណ៍ធុញថប់ សូមប្ដូរពីការជក់បារី មកជាហាត់ប្រាណ ឬលេងកីឡាវិញ។
បើស្រឡាញ់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់ សូមកុំជក់បារី។
រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤
ឆូយ ប៊ុនសុខហេង
The Smoke
Smoking or inhaling cigarette smoke is still popular among the general public in today's society. Even though it drains money and harms health, which we all know can lead to diseases of the respiratory system and heart causing cancer and many other serious illnesses, both for the smokers themselves and those who inhale the smoke. Smoking cigarettes is like unintentionally committing suicide.
The Smoke is an artistic image that portrays the character of a cigarette, creatively shaped into the form of a human figure. It depicts the activities and lives of certain individuals that the artist has encountered. The first time someone smokes, they take a step into the red line of the door to death, unknowingly leading those around them—especially their loved ones, who are exposed to— secondhand smoke regularly and are at a higher risk of developing the same diseases as smokers—to accompany them on this path of active smoking, even if they don't want to. They don’t die immediately, but gradually, various diseases will come for them. Even if they have money for treatment, they can't buy back their good health.
It's never too late for smokers to quit cigarettes. There are many ways to quit. Changing habits and gradually reducing smoking can improve your health, and the people around you will celebrate your victory in quitting. If you feel mixed up, stressed, or frustrated, switch from smoking to exercising or playing sports.
Love yourself and your loved ones, please do not smoke.
Phnom Penh, June 24th, 2024
CHHOY Bun Sok Heng







Comments