Don’t Give Up by PHON Viasna
- Nimith Art Space
- Apr 9
- 2 min read
កុំបោះបង់ខ្លួនឯង
ក្នុងជីវិតរបស់មនុស្សយើង តែងជួបនូវបញ្ហាទុក្ខលំបាក និងអំណរសប្បាយ ដែលជារសជាតិនៃជីវិត។ អារម្មណ៍តានតឹង ភាពឯកោ ភាពអស់សង្ឃឹម ការបាក់ទឹកចិត្ត ភាពតប់ប្រមល់ និងភាពទទេស្អាតក្នុងខ្លួនអាចកើតមានឡើងគ្រប់ពេលប្រសិនបើយើងមិនចេះគ្រប់គ្រងវា។ ជាក់ស្តែងវា បានកើតចំពោះខ្ញុំផ្ទាល់ ក៏ព្រោះតែកត្តាសេដ្ឋកិច្ចគ្រួសារ បន្ទុកការងារច្រើន និងការសិក្សាមិនទៅមុខ។ ខ្ញុំដឹងថាមានមនុស្សជាច្រើនក៏ជួបស្ថានភាពដូចខ្ញុំដែរ។ បញ្ហាទាំងនេះធ្វើឱ្យខ្ញុំចាប់ផ្តើមធ្វើទង្វើប្លែកៗ ដូចជា ជក់បារី ផឹកស្រា និងផ្តាច់ទំនាក់ទំនងជាមួយអ្នកដទៃ។ ប៉ុន្តែខ្ញុំបានដឹងថាវាមិនមែនដំណោះស្រាយល្អនោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត បង្ហាញរឿងផ្ទាល់ខ្លួនរបស់ខ្ញុំតាមរយៈស្នាដៃសិល្បៈនេះ។
"កុំបោះបង់ខ្លួនឯង" ជាស្នាដៃដំបូងរបស់ខ្ញុំ ដែលបានចាប់ផ្តើម ដោយបង្ហាញពីបញ្ហាឧបសគ្គ ភាពស្មុគស្មាញនៅក្នុងជីវិត ហើយចាប់ផ្តើមបន្ទោសខ្លួនឯង រួចដាក់បន្ទុកទៅលើអ្នកដទៃដោយពុំព្រមចាកចេញពីភាពអាត្មានិយម ហើយចាប់ផ្តើមបោះបង់អ្វីៗដែលជាឆន្ទៈ និងក្តីស្រមៃរបស់ខ្លួន។ មានរឿងរ៉ាវជាច្រើនដែលមនុស្សមិនព្រមរើបម្រះចេញពីនឹមនៃខ្លួនឯង ហើយបណ្ដោយខ្លួនទៅតាមយថាកម្ម។
តាមរយៈស្នាដៃរបស់ខ្ញុំនេះ ខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាថា ទោះបីជួបការលំបាក យើងអាចយករឿងដែលស្ថិតក្នុងដែនសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយរាល់បញ្ហាជាច្រើនដែលយើងជួបប្រទះ។ ទោះបីជាយើងងើបហើយដួល ដួលជាច្រើនលើកច្រើនសារក៏ដោយ យើងមិនត្រូវបោះបង់នោះទេ ផ្ទុយទៅវិញយើងគួរប្រឈមមុខនឹងវា ស្វែងរកអ្នកប្រឹក្សាយោបល់ដើម្បីរកដំណោះស្រាយ។ ដូចនេះខ្ញុំបានប្រើស្នាដៃសិល្បៈដើម្បីបំផុសគំនិតទៅកាន់អ្នកថា យើងមិនត្រូវបោះបង់ខ្លួនឯងទេ តែយើងត្រូវតស៊ូ និងលើកទឹកចិត្តដែលជាកត្តាជំរុញដ៏សំខាន់ និងមានឥទ្ធិពលសម្រាប់បុគ្គលម្នាក់ៗ រួមទាំងរូបខ្ញុំផងដែរ។
រាជធានីភ្នំពេញ, ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
ផន វាសនា
Don’t Give Up
In our lives, we often encounter problems, difficulties, and joys, which are the essence of life. Feelings of stress, loneliness, hopelessness, depression, anxiety, and emptiness can arise at any time if we don’t control them. Obviously, this happened to me personally due to family economic factors, the burden of excessive work, and struggles at school. I know that many people are in the same situation as me. These problems led me to start doing strange things, such as smoking, drinking alcohol, and cutting off contact with others. But I realized that these were not the solutions. So I decided to express my personal story through this artwork.
“Don’t Give Up” is my first artwork, which started by showing the problems of obstacles and complications in life and how one begins to blame oneself and place the burden on others without letting go of selfishness, eventually starting to give up on everything, including their own will and dreams. There are many stories where people refuse to break free from the yoke of themselves and indulge in karma.
Through my artwork, I would like to encourage everyone that, despite the difficulties, we can take things within our capabilities to solve all the problems we face. Even if we get up, fall down, and fall many times, we should not give up. Instead, we should face our challenges head-on and seek guidance to find solutions. That is why I use my art to inspire—to show that we must not give up on ourselves. We need to persevere and encourage one another, as such encouragement is a crucial and powerful driving force for every individual, including me.
Phnom Penh, May 31st, 2024
PHON Viasna













Comments