top of page

Misunderstanding by KEM Sovanna

  • Writer: Nimith Art Space
    Nimith Art Space
  • Apr 9
  • 1 min read

ការភាន់ច្រឡំ


ការភាន់ច្រឡំគឺជាបញ្ហាមួយ ដែលមិនអាចចៀសផុត នៅក្នុងការប្រាស្រ័យទាក់ទងរបស់មនុស្សជាតិ ជាពិសេស ក្នុងសម័យឌីជីថលនេះ។ ជារឿយៗ វាកើតឡើងដោយ ការវិនិច្ឆ័យ លើទស្សនៈ គំនិតយោបល់ ឬ ព័ត៌មានដែល​​ទទួល​​បាន​មិនជាក់លាក់ និងច្បាស់លាស់ណាមួយ។ ក្នុងបរិបទនៃយុគសម័យបច្ចេករិទ្យា ដែលប្រើប្រាស់សញ្ញា និងអក្សរដោយខ្វះពាក្យសំដីឬការបង្ហាញអារម្មណ៍ តាមរយ:ទឹកមុខនិងរលក សូរសំឡេង អាចបណ្តាលឱ្យ ទំនាក់ទំនងរបស់មនុស្សកាន់តែមានភាពភាន់ច្រឡំ កើតឡើងច្រើនថែមទៀត។

«ការភាន់ច្រឡំ» ជាស្នាដៃរូបថតសិល្បៈដំបូង ក្រោយពីបានសិក្សាអំពីរូបថតសិល្បៈនៅ ទីលាននិម្មិត ​​​​   ក្នុងឆ្នាំ ២០២៤។​ ការភាន់ច្រឡំបានដកស្រង់ឈុតមួយ ក្នុងរឿងរាមកេរ្តិ៍ ដែលមានឆ្លាក់នៅតាមប្រាសាទ​បុរាណ ​ដែល មានបង្ហាញ​យ៉ាងច្បាស់ អំពីមហន្តរាយ ដែលបានកើតឡើងដោយការភាន់ច្រឡំរវាង ស្តេចស្វាពាលី ជាមួយ​ប្អូនប្រុសសុគ្រីព បង្កទៅជាការកាប់សម្លាប់គ្នាដោយមិនដឹងខ្លួន។

«ការភាន់ច្រឡំ» ក្នុងស្នាដៃសិល្បៈរូបថតដែលលើកយកមកបង្ហាញពេលនេះ គឺមានគោលបំណងចង់រំលឹក ស្មារតីមនុស្សគ្រប់រូប ត្រូវយកចិត្តទុកដាក់ ដកឃ្លារៀនស្តាប់ហេតុផលឲ្យបានច្បាស់លាស់ សួរសំណួរដើម្បី ទទួលការបំភ្លឺ និងហាត់រៀនឈ្វេងយល់ពិចារណាអំពីទស្សនៈវប្បធម៌ផ្សេងៗគ្នា ការប្រាស្រ័យទាក់ទងគ្នាដោយ ចំហ និងតម្លាភាព៕


រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤

កឹម សុវណ្ណា

 

Misunderstanding


Misunderstandings are inevitable problem in human communication, especially in the digital age. They often arise from judgments based on vague or unclear opinions, ideas, or information. In the context of the technological era, where communication frequently relies on symbols and text without the benefit of facial expressions or tone of voice, misunderstandings can become even more common and confusing. 

"Misunderstanding" is my first artwork after completing art photography course at Nimith Art Space in 2024. It is inspired by a scene in the epic Ramayana carved in an ancient temple. The scene illustrates the tragic fallout from the misunderstanding between King Vali and his brother, Sukreep, leading to a conflict and a battle which caused death.

 “Misunderstanding” aims to remind people to consider taking a pause, being reasonable, asking for clarification and becoming more aware of different cultural perspectives, which lead to communicating openly and transparently.


Phnom Penh, June 21st, 2024

KEM Sovanna



ree

ree

ree

ree

ree

ree

ree

ree

ree

ree

ree

ree

ree

ree

Comments


© 2035 by Nimith Art Space. Powered and secured by NAS 

bottom of page